02. តេីនរណាជាអ្នកកាន់សាសនាអុីស្លាម?

 សំនួរចម្លើយអំពីឥស្លាម
2. តេីនរណាជាអ្នកកាន់សាសនាអុីស្លាម?
        មានមនុស្សជាង២០០០លាននាក់ ដែលមកពីជាតិសាសន៍ សញ្ជាតិ  និងវប្បធម៌ផ្សេងៗគ្នានៅទូទាំងពិភពលេាក ពីប្រទេសហ្វីលីពីនខាងត្បូង រហូតដល់ប្រទេសនីហ្សេរីយ៉ា បានរួបរួមគ្នាជឿលេីសាសនាឥស្លាម។ មានប្រជាជនអុីស្លាមប្រហែល១៨% ស្ថិតនៅក្នុងពិភពអារ៉ាប់ ប៉ុន្តែសហគមន៍អ្នកកាន់សាសនាអុីស្លាម ដែលធំជាងគេនៅលេីពិភពលេាក មិនមែនស្ថិតនៅក្នុងពិភពអារ៉ាប់នោះទេ គឺស្ថិតនៅក្នុងប្រទេសឥណ្ដូនេសុី និងផ្នែកសំខាន់ៗនៃអាសុី។ បណ្ដាប្រទេសអាហ្វ្រិកភាគច្រេីនក៏ជាប្រទេសកាន់សាសនាអុីស្លាមដែរ ហេីយក្រៅពីនេះ នៅមានសហគមន៍អ្នកកាន់សាសនាអីុស្លាមមួយចំនួនទៀត ត្រូវបានរកឃេីញនៅសហភាពសូវៀត ប្រទេសចិន ប្រទេសអាហ្វ្រិកខាងជេីង និងខាងត្បូង ប្រទេសអាមេរិកខាងត្បូង និងបណ្ដាប្រទេសនៅអឺរ៉ុប។

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment