09. តើអ្វីជាសេចក្ដីសង្គ្រោះ និងការអភ័យទោសនៅក្នុងសាសនាឥស្លាម?

សំនួរចម្លើយអំពីឥស្លាម

ព្រះអល់ឡោះជាអម្ចាស់បានមានព្រះរាជបន្ទូលថា៖
" មូហាំម៉ាត់ចូរមានប្រសាសន៍ចុះថាៈ ណែខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់ព្រះឱ្យសោះ។ ពិតប្រាកដ ព្រះអល់ឡោះនឹងអភ័យទោស នូវរាល់ទោសអំពើបាបទាំងឡាយ។ ពិតប្រាកដ ទ្រង់មហាអភ័យ មហាមេត្តា "។ (គម្ពីរអាល់គួរអាន 39:53)
         ពិតណាស់ ព្រះអល់ឡោះជាអម្ចាស់ទ្រង់អភ័យទោសនូវរាល់អំពើបាបទាំងអស់ នៅពេលដែលយើងត្រឡប់ទៅរកទ្រង់ ដោយការសារភាពកំហុសដោយស្មោះត្រង់។ ប្រាកដណាស់ ទ្រង់ប្រទានដល់ខ្ញុំបម្រើរបស់ទ្រង់នូវការទទួលយកការបួងសួង និងការខន្តីអភ័យទោស។ ពិតប្រាកដ ព្រះអល់ឡោះជាប្រភពនៃសន្តិភាព ក្ដីមេត្តាករុណា ការខន្តីអភ័យទោស តែព្រះអង្គពុំមែនជាប្រភពនៃទោសៈ ការបង្ហូរឈាម និងអំពើភេរវកម្មឡើយ។
ព្រះអង្គបានមានព្រះបន្ទូលថា:
" ពិតណាស់ ព្រះអល់ឡោះទ្រង់សព្វព្រះទ័យចំពោះពួកអ្នកដែលសារភាពកំហុស និងសព្វព្រះទ័យចំពោះពួកអ្នកដែលស្អាតស្អំ "។ (គម្ពីរអាល់គួរអាន 2:222)
       នៅក្នុងសាសនាឥស្លាម បើសិនបើអ្នកចង់បានការសង្គ្រោះ និងជីវិតអមតៈ គឺអ្នកអាចទទួលបានដោយងាយស្រួល ដោយគ្រាន់តែវិលត្រឡប់ទៅរកទ្រង់ មានជំនឿចំពោះទ្រង់តែមួយគត់ ប្រតិបត្តិអំពើល្អ ពុំបាច់ឆ្កាង ឬសម្លាប់បុគ្គលល្អ ដើម្បីលុបលាងអំពើបាបដែលប្រព្រឹត្តដោយអ្នកដទៃនោះឡើយ
        នេះគឺជាគោលការណ៍ដ៏មានសោភ័ណភាពអំពីការសង្គ្រោះ និងការលើកលែងទោសនៅក្នុងសាសនាឥស្លាម។ សង្ខេបមកវិញ ឥស្លាមគឺជាសាសនានៃក្ដីមេត្តា និងការខន្តីអភ័យទោស
________________
*ដកស្រង់ចេញពី: សៀវភៅ "តើអ្នកបានរកឃើញសោភ័ណភាពពិតរបស់ឥស្លាមហើយឬនៅ?" 
*និពន្ធដោយ: បណ្ឌិត ណាជី ពិន អីុព្រហីុម អាល់អើរហ្វ័ច
*ផ្សព្វផ្សាយបន្តដោយ: បណ្ដាញយូអេអាយកម្ពុជា

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment