![]() |
ប្រការដែលធ្វើឲ្យដាច់បួស និងអ្វីដែលគេអនុញ្ញាតចំពោះអ្នកបួស |
ប្រការដែលធ្វើឲ្យដាច់បួស ៖
ប្រការដែលធ្វើឲ្យដាច់បួសដែលអ៊ូឡាម៉ាកបានឯកភាពគ្នាជាឯកច្ឆន្ទ គឺ ៖ ហូប , ផឹក , រួមរ័ក , ស្រ្តីមានរដូវឬនីហ្វះ ។
قال شيخ الإسلام ابن تيمية - قدس الله روحه : وهذا نوعان منه ما يفطر بالنص والإجماع، وهو الأكل والشرب والجماع. وكذلك ثبت بالسنة واتفاق المسلمين أن دم الحيض ينافي الصوم، فلا تصوم الحائض لكن تقضي الصيام. مجموع فتاوي شيخ الإسلام ابن تيمية (25/219)
ប្រការទាំងបីខាងលើនេះ គឺគ្មានអ៊ូឡាម៉ាកណាម្នាក់ជំទាស់នោះឡើយក្នុងការដែលធ្វើឲ្យដាច់បួស បើសិនជាបុគ្គលនោះធ្វើដោយចិត្តចង់ មិនមែនភ្លេច និងគ្មានការបង្ខិតបង្ខំ ចំណែកឯក្រៅពីនោះ គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក ។
លក្ខខណ្ឌដែលធ្វើឲ្យដាច់បួស ៖
ការរួមរ័កក្នុងខែរ៉ម៉ាឌន ៖
ក្នុងខែរ៉ម៉ាឌន គ្មានបញ្ហាឡើយសំរាប់ប្តីប្រពន្ធក្នុងការរួមរ័កពេលយប់ តែអ្វីដែលបានហាមឃាត់នោះ គឺការរួមរ័កពេលថ្ងៃក្នុងខែរ៉ម៉ាឌនប៉ុណ្ណោះ ។
តែបើសិនជាបុគ្គលនោះមិនបានបួសក្នុងពេលថ្ងៃខែរ៉ម៉ាឌន ដោយសារតែមានមូលហេតុត្រឹមត្រូវ ដូចជា ធ្វើដំណើរ ឬផ្សេងៗ ក្នុងលក្ខណៈបែបនេះ បុគ្គលនោះអាចរួមរ័កជាមួយភរិយាបាន ទោះបីក្នុងពេលថ្ងៃក៏ដោយ ពីព្រោះអ្នកធ្វើដំណើរមិនវ៉ាជិបក្នុងការបួសឡើយក្នុងខែរ៉ម៉ាឌន គឺអាចបួស ឬក៏អាចស្រាយបួសបានដែរ តែត្រូវបួសសងវិញ។ ហើយហ៊ូកុមដូចគ្នាដែរ សម្រាប់អ្នកដែលមិនវ៉ាជិបបួសដូចជា ៖ ឈឺ ឬស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន និងមូលហេតុផ្សេងៗទៀតដែលមានចែងនៅក្នុងអាល់គួរអាន និងស៊ុណ្ណះ ។
តែផ្ទុយពីនេះ សម្រាប់បុគ្គលដែលគ្មានមូលហេតុសោះក្នុងការអត់បួសខែរ៉ម៉ាឌន ឬស្រាយបួសដោយចិត្តចង់ ដោយគ្មានហេតុផល ឬផ្សេងៗទៀត ទោះបីជាបុគ្គលនោះមិនបានបួសក្នុងខែរ៉ម៉ាឌនក្តី ក៏មិនអាចរួមរ័កបានដែរ ក្នុងពេលថ្ងៃ ហើយបើសិនជាបុគ្គលនោះរួមរ័កពេលថ្ងៃក្នុងខណៈដែលការបួសវ៉ាជិបមកលើខ្លួន ស្ហៃខ អ៊ីបនូ អ៊ូសៃមីន បាននិយាយថា ៖ សម្រាប់បុគ្គលបែបនេះ គឺតម្រូវឲ្យគោរពតាមនូវ៥ចំណុច ដូចខាងក្រោមនេះ ៖
- ទី១ ៖ ទូស្សា (កំហុសធ្ងន់) ។
- ទី២ ៖ តម្រូវឲ្យតមអាហារនៅថ្ងៃនោះ ទោះបីដាច់ក្តី (ជាការគោរពរ៉ម៉ាឌន) ។
- ទី៣ ៖ បួសរបស់គាត់ត្រូវបានដាច់ ។
- ទី៤ ៖ ត្រូវបួសសងឡើងវិញ ។
- ទី៥ ៖ តម្រូវឲ្យ អាល់កាហ្វារ៉ហ (الكفارة) ពីព្រោះវាផ្ទុយពីអ្នកដែលធ្វើដំណើរ ជាដើម គឺមិនវ៉ាជិបត្រូវតែបួសនោះទេ គេអនុញ្ញាតឲ្យគាត់ស្រាយបួសក្នុងខែរ៉ម៉ាឌន និងអាចរួមរ័កពេលថ្ងៃខែរ៉មោឌនបាន រួចបួសសងវិញពេលមានលទ្ធភាព ។
វាគ្មានភាពខុសគ្នានោះទេ រវាងការដឹងហ៊ូកុម ឬមិនដឹងអំពីអ្វីដែលវ៉ាជិបមកលើអ្នកដែលរួមរ័កក្នុងពេលថ្ងៃខែរ៉ម៉ាឌន មានន័យថា ៖ បើសិនជាបុគ្គលនោះរួមរ័កក្នុងខែរ៉ម៉ាឌនក្នុងពេលកំពុងបួសដែលជាការបួសវ៉ាជិប តែមិនដឹងថាហ៊ូកុមនៃការរួមរ័កពេលថ្ងៃតម្រូវឲ្យកាហ្វារ៉ហនោះទេ។ ដូចនេះ ទោះបីជាគាត់មិនដឹងក្តីក៏វ៉ាជិបត្រូវតែកាហ្វារ៉ហដែរ ( អាល់កាហ្វារ៉ហ الكفارة ) គឺ ៖
- រំដោះទាសករដែលមានអ៊ីម៉ាន់ម្នាក់
- បើគ្មានលទ្ធភាព ត្រូវបួស២ខែជាប់ៗគ្នា
- និងបើគ្មានលទ្ធភាព ត្រូវផ្តល់អាហារជូនអ្នកក្រីក្រចំនួន៦០នាក់ ។
(យកពីហាទីស អាល់ពូខរី និងមូស្លីម អំពីអាពីហ៊ូរ៉យរ៉ោះ)
ក៏ប៉ុន្តែ ផ្ទុយមកវិញបើសិនជាបុគ្គលនោះកំពុងតែធ្វើដំណើរ ហើយក៏រួមរ័កពេលកំពុងតែបួសក្នុងពេលថ្ងៃខែរ៉ម៉ាឌន ហ៊ូកុមវាគឺ អនុញ្ញាត និងមិនតម្រូវឲ្យ កាហ្វារ៉ហ (الكفارة) នោះទេ ពីព្រោះអ្នកដំណើរមិនវ៉ាជិបតម្រូវឲ្យបួសនោះឡើយ គឺអាចបួស ហើយក៏អាចស្រាយបួសបានដែរ តែត្រូវបួសសងវិញ ពេលមានលទ្ធភាព ។
(យកពី ហ្វាតាវ៉ា អ៊ីបនូ អ៊ូសៃមីន)
ការរួមរ័កពេលថ្ងៃជាច្រើនលើកដោយមិនដឹងហ៊ូកុម ៖
សម្រាប់ចំនុចនេះ គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក ក៏ប៉ុន្តែដែលត្រឹមត្រូវនោះ គឺតម្រូវឲ្យកាហ្វារ៉ហ ដូចជា ៖
- រំដោះទាសករដែលមានអ៊ីម៉ាន់ម្នាក់
- បើគ្មានលទ្ធភាព ត្រូវបួស២ខែជាប់ៗគ្នា
- និងបើគ្មានលទ្ធភាព ត្រូវផ្តល់អាហារជូនអ្នកក្រីក្រ៦០នាក់
ដោយក្នុង១ថ្ងៃដែលគាត់បានរួមរ័ក បើសិនជាបុគ្គលនោះបានរួមរ័កពីរថ្ងៃ គឺតម្រូវឲ្យធ្វើពីរកាហ្វារ៉ហ ហើយបើសិនជាបីថ្ងៃ គឺបីកាហ្វារ៉ហ មានន័យថា រៀងរាល់ថ្ងៃដែលបានរួមរ័ក គឺតម្រូវឲ្យកាហ្វារ៉ហមួយ ចំណែកឯការរួមរ័កច្រើនដងក្នុងមួយថ្ងៃ គឺគិតតែមួយកាហ្វារ៉ហប៉ុណ្ណោះ ។
(យកពីម៉ាជ្ជមួក ហ្វាតាវ៉ា អ៊ីបនូ ហ្ពាហ្ស)
សំគាល់ ៖ ការពិន័យដូចមានបញ្ជាក់ខាងលើ សម្រាប់តែក្នុងខែរ៉ម៉ាឌនប៉ុណ្ណោះ ផ្ទុយទៅវិញ បើវាកើតឡើងក្រៅពីខែរ៉ម៉ាឌន នោះមិនត្រូវទទួលពិន័យអ្វីឡើយ។ ឧទាហរណ៍ ៖ បុគ្គលម្នាក់បានបួសសងរ៉ម៉ាឌនក្នុងថ្ងៃណាមួយ ហើយក៏បានកើតឡើងនូវការរួមរ័កជាមួយប្រពន្ធរបស់ខ្លួន។ ករណីនេះគាត់មិនត្រូវទទួលការពិន័យទេ តែត្រូវបំពេញបួសនោះឡើងវិញ ។
ការពន្យាពេលងូតទឹកជូនុបក្នុងខែបួស ៖
ដូចគ្នាដែរ បើសិនជាបុគ្គលនោះបានរួមរ័កជាមួយភរិយារបស់ខ្លួននៅពេលយប់ក្នុងខែរ៉ម៉ាឌន ហើយមិនបានងូតទឹកជូនុប រហូតទាល់តែបន្ទាប់ពីគេប៉ាងរួចទើបងូត គឺគ្មានបញ្ហាឡើយ ពីព្រោះដូចមានក្នុងហាទីសអាល់ពូខរី(១៩២៥) និងមូស្លីម(១១០៩) អំពី អាអ៊ីស្ហះ និងអ៊ូម្មូ សាឡាម៉ះ (عائشة و أم سلمة) បាននិយាយថា ៖
الحديث : « أن رسولَ اللهِ صلى الله عليه وسلم كان يُدرِكُه الفجرُ، وهو جُنُبٌ من أهلِه، ثم يغتَسِلُ ويصومُ » البخاري 1925 و مسلم 1109من حديث عائشة و أم سلمة
ន័យហាទីស ៖ កាលនោះរ៉ស៊ូលុលឡោះមានជូនុប(ជាមួយភរិយារបស់គាត់) ហើយគាត់មិនបានងូតទឹកជូនុបភ្លាមៗឡើយ ហើយគាត់បានពន្យាពេលងូតទឹកជូនុបរហូតទាល់តែពន្លឺភ្លឺនៃព្រឹកព្រលឹមបានចេញមក(ប៉ាងស៊ូពួហ) បន្ទាប់មកគាត់ក៏ទៅងូតទឹកជូនុប និងបួសធម្មតា ។
សំរាប់ស្រ្តីដែលមានរដូវ ឬមាននីហ្វះ(ឈាមដែលចេញបន្ទាប់ពីសម្រាលកូនរួចជាទូទៅ៤០ថ្ងៃ) បើសិនជាពួកនាងជ្រះស្អាតនៅក្នុងកំឡុងពេលយប់ ហើយក៏មិនបានងូតទឹករហូតទាល់តែគេប៉ាងស៊ូពួហរួច គឺការបួសរបស់ពួកនាង ត្រឹមត្រូវ គ្មានបញ្ហាអ្វីឡើយ ។
តែទោះបីជាបែបនេះក្តី មិនអនុញ្ញាតឡើយការពន្យារពេលងូតទឹកជូនុប ឬពន្យារពេលការសឡាតសំរាប់អ្នកមានជូនុប ឬស្រ្តីដែលបានជ្រះស្អាតពីរដូវរហូតដល់ថ្ងៃរះ ។
ដូច្នេះ វ៉ាជិបសំរាប់ពួកគេត្រូវប្រញាប់ប្រញាប់ងូតទឹកជូនុបមុនពេលថ្ងៃរះដើម្បីអាចសឡាតក្នុងពេលវេលារបស់វា ជាពិសេសចំពោះបុរសត្រូវងូតទឹកជូនុបមុនពេលគេប៉ាងស៊ូពួហ ដើម្បីអាចទៅសឡាតចាម៉ាអះនៅឯម៉ាស្ជិទ ។
ការឱបថើបប្រពន្ធក្នុងពេលដែលខ្លួនកំពុងបួស ៖
ការឱបថើបប្រពន្ធក្នុងពេលដែលខ្លួនកំពុងបួស គឺការបួសត្រឹមត្រូវ លើកលែងតែចេញទឹកកាមប៉ុណ្ណោះ គឺដាច់បួស ហើយតម្រូវឲ្យបួសសងវិញប៉ុណ្ណោះ បើសិនជានរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរចេញទឹកកាមនោះ តែមិនតម្រូវឲ្យធ្វើកាហ្វារ៉ោះ (الكفارة) នោះឡើយ ។
ការបញ្ចេញទឹកកាមដោយចិត្តចង់ ៖
ការបញ្ចេញទឹកកាមដោយចិត្តចង់ គឺដាច់បួស នេះជាចំលើយដ៏ត្រឹមត្រូវបំផុតរបស់ ស្ហៃខ អ៊ីបនូហ្ពាស(ابن باز) និង អ៊ីបនូ អ៊ូសៃមីន(ابن عثيمين) ចំណែកឯ អ៊ីបនូ ហ្ពាស បានបន្ថែមថា បើសិនជាការបញ្ចេញនោះដោយចិត្តចង់ក្នុងខណៈកំពុងបួសវ៉ាជិប គឺតម្រូវឲ្យតៅហ្ពាត់(التوبة)ចំពោះអល់ឡោះ និងបួសសងឡើងវិញប៉ុណ្ណោះ ដោយយោងលើហាទីសណាពីមូហាំម៉ាត់ដែលបានមានប្រសាសន៍ថា ៖
(يَترُكُ طعامَهُ وشرابَهُ وشهوتَهُ منْ أجْلِي)
ការបួស គឺជាការបោះបង់ចោលនូវ ការហូប ការផឹក និងតណ្ហារបស់គាត់ដើម្បីអល់ឡោះ ។
(ហាទីស អាល់ពូខរី ១៨៩៤ និង អ៊ីបនូ ម៉ាចះ លេខ ១៦៣៨)
ការចេញទឹកកាម និងការចេញទឹករំអិល(المذي) ៖
- ទឹករំអិល (المذي) ៖ ជាទឹកដែលចេញពេលមានតណ្ហាមុនពេលរួមរ័ក ហ៊ូកុមវាគឺ មិនដាច់បួសនោះទេ នេះជាចំលើយដែលត្រឹមត្រូវបំផុត តែដាច់ទឹកសំប៉ះយុំាង បើសិនជាចង់សឡាត គឺត្រូវយកទឹកសំប៉ះយុំាងថ្មីម្តងទៀត ពីព្រោះទឹករំអិលជាណាជីស តម្រូវឲ្យលាងកន្លែងដែលចេញទឹករំអិល និងបរិវេណជុំវិញសម្រាប់បុរស ចំណែកឯស្រ្តីវិញគឺ លាងតែកន្លែងដែលចេញទឹករំអិលប៉ុណ្ណោះ បន្ទាប់មកយកទឹកសំប៉ះយុំាង ដូចមាននៅក្នុងហាទីស អំពី អាលី(علي) នៅពេលមានគេសួររ៉ស៊ូលុលឡោះអំពីទឹករំអិល គាត់បានឆ្លើយថា ៖ ត្រូវយកទឹកសំប៉ះយុំាងប៉ុណ្ណោះ (فيه الوضوء) ។ នៅក្នុងហាទីសខ្លះថា ៖ ចូរអ្នកលាងប្រដាប់កេរ្តិ៍ខ្មាស់ រួចយកទឹកសំប៉ះយុំាង (اغسل ذكرك وأنثييك وتوضأ) នេះជាហ៊ូកុមសម្រាប់ការចេញទឹករំអិល ។
- រីឯទឹកកាមវិញ ៖ គឺជាទឹកដែលខាប់ចេញពេលមានតណ្ហា ជាទឹកដែលធ្វើឲ្យដាច់បួស និងដាច់ទឹកសំបះយុំាងផងដែរ ហើយវ៉ាជិបតម្រូវឲ្យងូតទឹកជូនុប និងត្រូវបួសសងវិញ បើសិនជាការបួសនោះវ៉ាជិប ។
ការលេប ទឹកមាត់ ស្លេស្ម កំហាក ៖
សំនួរ ៖ តើការលេប ទឹកមាត់ ស្លេស្ម កំហាក ធ្វើឲ្យដាច់បួសឬទេ?
អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស ថា ៖ ទឹកមាត់គ្មានបញ្ហាឡើយ អាចលេបបាន ទោះបីជាច្រើន ឬតិចក្តី នេះជាការឯកភាពរវាងអ៊ូឡាម៉ាកទាំងអស់ គ្មានការខ្វែងយោបល់គ្នាឡើយ ដរាបណាទឹកមាត់នោះជាទឹកមាត់ធម្មតាទូទៅនៃមនុស្ស ។
រីឯ កំហាក ឬស្លេស្ម ស្ហៃខ អ៊ីបនូ អ៊ូសៃមីន ថា ៖ កំហាក ស្លេស្ម បើសិនជាចេញពីលើក្បាល ឬពីក្នុងខ្លួនមិនទាន់មកដល់មាត់ ហើយក៏លេបចូលទៅក្នុងខ្លួនវិញ ហ៊ូកុមវាគឺ គ្មានបញ្ហាឡើយ មិនធ្វើឲ្យដាច់បួសនោះទេ នេះជាចំលើយដែលអ៊ូឡាម៉ាកទាំងអស់បានឯកភាពគ្នាតែមួយ គ្មានការខ្វែងយោបល់ឡើយ ។
តែបើសិនជា កំហាក ឬស្លេស្ម នោះចេញមកក្រៅដល់មាត់ហើយលេបចូលទៅក្នុងខ្លួនវិញ មានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក អ្នកខ្លះថាដាច់ អ្នកខ្លះថាមិនដាច់ ដូចខាងក្រោម ៖
- អ្នកដែលថាដាច់បួស ៖ ដោយចាត់ទុក កំហាក ឬស្លេស្ម ប្រៀបដូចជាការហូប ឬផឹក ។
- រីឯអ្នកដែលថាមិនដាច់ ៖ គឺចាត់ទុក កំហាក ឬស្លេស្ម ប្រៀបដូចជាទឹកមាត់ដែលចេញពីក្នុងខ្លួនមនុស្ស ពីព្រោះធាតុពិតនៃទឹកមាត់មិនដាច់បួសជាដាច់ខាត ទោះបីជាបុគ្គលនោះប្រមូលទឹកមាត់របស់ខ្លួនច្រើនក្នុងមាត់ ហើយលេបក្នុងពេលតែមួយក៏មិនដាច់បួសដែរ ។
ដូច្នេះ នៅពេលដែលអ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នា ត្រូវដឹងថា មូលដ្ឋានគ្រឹះដែលយើងត្រូវរត់ទៅរកនោះ គឺអាល់គួរអាន និងស៊ុណ្ណះ (القرآن و السنة) ជាពិសេសបើសិនជាយើងមានការសង្ស័យណាមួយថា តើអ៊ីហ្ពាឌាត់នោះខូចឬមិនខូច? ពេលនោះត្រូវដឹងថា គ្រឹះនៃហ៊ូកុមឥស្លាម គឺមិនខូច។ ហេតុដូច្នេះ យោងទៅលើមូលដ្ឋានគ្រឹះមួយនេះ មានន័យថា ការដែលលេប កំហាក ឬស្លេស្ម មិនដាច់បួសនោះទេ ។
ទោះបីជាបែបនេះក្តី មូស្លីមមិនត្រូវលេប កំហាក ឬស្លេស្ម ហើយក៏មិនត្រូវព្យាយាមបញ្ចេញវាពីបំពង់កមកក្នុងមាត់នោះដែរ ក៏ប៉ុន្តែបើសិនជាវាចេញមកដោយខ្លួនឯងមកក្នុងមាត់ យកល្អ គឺគួរស្តោះ ឬខ្ជាក់វាចេញមកក្រៅ មិនត្រូវលេបវាឡើយ ទោះបីជាកំពុងបួស ឬក្នុងពេលមិនបួសក្តី ពីព្រោះ កំហាក ឬស្លេស្ម វាមិនល្អ រីឯការនិយាយថា ការលេបធ្វើឲ្យដាច់បួស គឺទាមទារឌាលីលដើម្បីជាអំណះអំណាងចំពោះអល់ឡោះ ។
ការចេញឈាមតិចតួចពីអញ្ចាញធ្មេញ ៖
ជាទូទៅ ការលេបកាកសំណល់អាហារនៅជាប់ចន្លោះធ្មេញគឺ ៖
- ករណីទី១ ៖ ប្រសិនបើកាកសំណល់នោះធំ ដែលអាចបែងចែកពីទឹកមាត់បាន ដែលធម្មតាការលេបត្រូវការការទំពារមុននោះ ការលេបនៅក្នុងករណីនេះ គឺនាំឲ្យខូចបួស ។
- ករណីទី២ ៖ ប្រសិនបើកាកសំណល់នោះតូច ដែលពិបាកក្នុងការបែងចែកពីទឹកមាត់ ដែលធម្មតាអាចលេបបានជាមួយទឹកមាត់ដោយមិនចាំបាច់ទំពារនោះ ការលេបវាមិនអោយខូចបួសនោះទេ ព្រោះវាដូចជាការលេបទឹកមាត់ធម្មតា មិនដូចការទទួលទានអាហារនោះទេ ។
រីឯ ការលេបអាហារដែលឡើងមកជាមួយភើមុនដល់មាត់ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន ថា ៖
កាលណាគាត់ភើ ហើយចេញខ្យល់ពីក្រពះ ជួនកាលចេញអ្វីមួយអំពីអាហារ ឬទឹក ហើយមិនទាន់ដល់មាត់ទេនោះ ហើយគាត់លេបវាទៅវិញ វាគ្មានបញ្ហាអ្វីឡើយ ។ម៉ាជ្ជមួក ហ្វាតាវ៉ា (19/232)
ចម្លើយ ៖ ក្រោយពីខ្ពុរមាត់រួច អ្នកបួសចាំបាច់ត្រូវខ្ជាក់ទឹកចេញពីក្នុងមាត់របស់គាត់ ។
قال النووي في " المجموع" (6/327) : قَالَ الْمُتَوَلِّي وَغَيْرُهُ : إذَا تَمَضْمَضَ الصَّائِمُ لَزِمَهُ مَجُّ الْمَاءِ , وَلا يَلْزَمُهُ تَنْشِيفُ فَمِهِ بِخِرْقَةٍ وَنَحْوِهَا بِلا خِلافٍ اهـ .
ហើយការលេបទឹកមាត់ក្រោយពីខ្ពុរមាត់រួច ខ្ជាក់ទឹកចេញពីក្នុងមាត់រួច និងស្តោះទឹកមាត់រួច គ្មានបញ្ហាអ្វីទេ ។
قال البجيرمي رحمه الله في "حاشيته" (2/ 378): " وَلَا يَضُرُّ بَلْعُ رِيقِهِ إثْرَ الْمَضْمَضَةِ ، وَإِنْ أَمْكَنَ مَجُّهُ ، لِعُسْرِ التَّحَرُّزِ عَنْهُ " انتهى .
អ៊ីម៉ាំ ពូជារមី បាននិយាយនៅក្នុង គីតាប "ហាស្ហ៊ីយ៉ះ" (2/378) ថា ៖
គ្មានប៉ះពាល់អ្វីទេ ការលេបទឹកមាត់បន្ទាប់ពីខ្ពុរមាត់រួច សូម្បីអាចខ្ជាក់វាចេញបានក៏ដោយ ព្រោះវាពិបាកចៀសវៀងណាស់ ។
តែការលេបទឹកខ្ពុរមាត់ តិចក្តី ច្រើនក្តី គឺធ្វើឲ្យខូចបួស ចាំបាច់ត្រូវតៅហ្ពាត់ និងត្រូវបួសសងថ្ងៃនោះវិញ ។
ការប្រើឈើមីសវ៉ាក(ឬច្រាសដុសធ្មេញ) ៖
ការប្រើឈើមីសវ៉ាក(ឬច្រាសដុសធ្មេញ) វាជាប្រការស៊ុណ្ណះ(គប្បីធ្វើ) ព្រោះមានហាទីសដែលរាយការណ៍ដោយ អាល់ពូខរី អំពី អាអ៊ីស្ហះថា ពិតណាស់ ណាពីបានមានប្រសាសន៍ថា ៖
« السِّوَاكُ مَطْهَرَةٌ لِلْفَمِ، مَرْضَاةٌ لِلرَّبِّ». رواه البخاري
មានន័យថា ៖ « ការដុសធ្មេញដោយប្រើឈើមីសវ៉ាកធ្វើឲ្យមាត់ស្អាត និងធ្វើឲ្យម្ចាស់(អល់ឡោះ)ពេញចិត្ត » ។ (រាយការណ៍ដោយ អាល់ពូខរី)
ដូច្នេះ ការដុសធ្មេញនៅពេលបួស គ្មានបញ្ហាទេ វាមិនធ្វើឲ្យខូចបួសឡើយ មិនថាដុសបន្ទាប់ពីអាសើររួច ឬដុសមួយម៉ោងឬពីរម៉ោងមុនស្រាយបួស ឬផ្សេងៗ តែមិនត្រូវលេបអ្វីមួយចូលទៅក្នុងពោះដោយចិត្តចង់ឡើយ ។
ការក្អួត ៖
នេះជាចំនុចដែលមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងរវាងអ៊ូឡាម៉ាក។ សម្រាប់ ស្ហៃខ អ៊ីបនូ ហ្ពាហ្ស និង អ៊ីបនូ អ៊ូសៃមីន យល់ឃើញថា ៖ បើសិនជាក្អួតដោយចិត្តចង់ គឺដាច់បួស ។
ក៏ប៉ុន្តែ ការជ្រើសរើសរបស់ អ៊ីម៉ាំ អាល់ពូខរី (مذهب الإمام البخاري) គឺ ៖ មិនដាច់បួសនោះទេ ទោះបីជាក្អួតដោយចិត្តចង់ក្តី ដោយយោងទៅលើសម្តីរបស់សោះហ្ពាត់ណាពីមូហាំម៉ាត់ ដូចជា អ៊ីបនូ ម៉ាសអ៊ូទ(ابن مسعود) និង អ៊ីបនូ អាប់ហ្ពាស(ابن عباس) ជាដើមគឺ ៖ មិនដាច់បួស ពីព្រោះហាទីសដែលនិយាយអំពីចំនុចនេះ គឺខ្សោយ សំរាប់អ៊ូឡាម៉ាកដែលយល់ថាមិនដាច់បួស ។
សូមអាន គីតាប ហ្វាតហ៊ុលហ្ពារី៤/២២១ (فتح الباري)
ការជក់បារី ៖
وقال سبحانه في وصف نبيه ﷺ : ( وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ ) [الأعراف: 157].
ការជក់បារី កញ្ឆា ស៊ីសា និងថ្នាំញៀន ត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម ហើយវាក៏ធ្វើឲ្យខូចបួសផងដែរ ដូច អ៊ីបនូ អ៊ូសៃមីន និងអ៊ូឡាម៉ាកស៊ុណ្ណះជាច្រើនទៀតបាននិយាយថា ៖ ការជក់បារី គឺស្ថិតនៅក្នុងប្រភេទនៃការទទួលទានអាហារដែរ ដូច្នេះ ការជក់បារី គឺធ្វើឲ្យខូចបួស ។
វាមិនត្រឹមតែខូចបួសនោះទេ ទុស្សាវាខ្លាំងថែមទៀត ជាពិសេសគឺ ថ្នាំញៀនទុស្សាវាខ្លាំងជាងការផឹកស្រា ខ្លាំងជាងការហ្ស៊ីណា ដូចក្នុងហ្វាតាវ៉ាស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ ។
ការបឺតយកផ្សែងខ្លឹមចន្ទ និងគ្រឿងក្រអូប ៖
អ៊ីបនូ អ៊ីសៃមីន បាននិយាយថា ៖
ការបឺតយកផ្សែងខ្លឹមចន្ទ ដោយចេតនា ដោយឲ្យវាចូលទៅក្នុងពោះ គឺនាំឲ្យដាច់បួស ព្រោះវាមានសារធាតុជាបំនែកតូចៗ
តែបើគ្រាន់តែក្លិនផ្សែងខ្លឹមចន្ទនោះ មិនធ្វើឲ្យខូចបួសទេ ។
ចំពោះគ្រឿងក្រអូបវិញ ដូចជា ទឹកអប់ ឬគ្រឿងក្រអូបផ្សេងៗទៀត ដែលគ្មានបំនែកសារធាតុវានៅក្នុងនោះទេ មិនធ្វើឲ្យខូចបួសទេ ។
ការចាក់ថ្នាំ ៖
រាល់អ្វីដែលស្ថិតនៅក្នុងន័យជាម្ហូប ឬការផឹក គឺដាច់បួស ដូចស្ហៃខ អ៊ីបនូ ហ្ពាហ្ស និង អ៊ីបនូ អ៊ូសៃមីន បានបកស្រាយថា ៖ ដូចជាម្ជុលដែលចាក់ចូលទៅក្នុងខ្លួន ហើយមានសារធាតុអាចចិញ្ចឹមរាងកាយ និងអាចជំនួសការហូប ឬផឹកបាននោះ គឺនាំឲ្យដាច់បួស បើសិនជាបុគ្គលនោះធ្វើដោយចិត្តចង់ ។
តែបើសិនជាម្ជុលចាក់នោះ គ្រាន់តែជាម្ជុលធម្មតាចាក់ចូលទៅក្នុងខ្លួនមនុស្ស ដូចជា ការជួសឈាមយកទៅពិនិត្យ គឺមិនដាច់បួសនោះទេ ។
(ហ្វាតាវ៉ា អ៊ីបនូ ហ្ពាហ្ស ابن باز)
ដូចគ្នាដែរ ការចាក់ថ្នាំធម្មតាសម្រាប់ព្យាបាលជំងឺ គឺគ្មានបញ្ហាទេ តែបើសិនជាគាត់អាចពន្យាពេលចាក់រហូតដល់យប់ វាជាការប្រសើរ ព្រោះដើម្បីឲ្យចេញផុតពីការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក ។
សូមបញ្ជាក់ថា ចំពោះអ្នកជំងឺដែលពិបាកក្នុងការបួស គឺច្បាប់អនុញ្ញាតឲ្យគាត់អាចស្រាយបួសបាន តែគាត់ត្រូវបួសសងវិញនូវចំនួនថ្ងៃដែលបានស្រាយនៅពេលមានលទ្ធភាព ។
ការយកឈាមខ្មៅចេញពីខ្លួន (អាល់ហ៊ីចាម៉ះالحجامة ) ៖
ការយកឈាមខ្មៅចេញពីខ្លួន(អាល់ហ៊ីចាម៉ះالحجامة ) គឺជាវិធីសាស្រ្តម្យ៉ាងនៃការព្យាបាល ដោយយកឈាមដែលមិនល្អចេញពីក្នុងខ្លួនរបស់អ្នកជំងឺ ដោយប្រើពែងកែវមូល ហើយឈាមដែលចេញមកខាងក្រៅនោះ គឺមានពណ៌ខ្មៅ ។
ចំណុចនេះក៏មានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាកផងដែរ។ សម្រាប់ ស្ហៃខ អ៊ីបនូ ហ្ពាហ្ស និង អ៊ីបនូ អ៊ូសៃមីន យល់ឃើញថា ៖ ដាច់បួស ក្នុងន័យនោះដែរ ស្ហៃខ អ៊ីបនូ ហ្ពាហ្ស ថា ៖ ការបរិច្ចាគឈាមច្រើន ក៏នាំឲ្យដាច់បួសដូចគ្នាដែរ ...
ពីព្រោះការយកឈាមចេញពីខ្លួនច្រើន គឺនាំឲ្យបុគ្គលនោះមានសុខភាពខ្សោយត្រូវការហូបដើម្បីមានកម្លាំងឡើងវិញ តែបើសិនជាការយកឈាមបន្តិចបន្តួចពីម្រាមដៃ ដើម្បីយកទៅពិនិត្យនោះគឺ មិនដាច់បួសនោះទេ ។
ក៏ប៉ុន្តែ ការជ្រើសរើសរបស់ អ៊ីមុំា អាល់ពូខរី(مذهب البخاري) និង ស្ហៃខ អាល់ហ្ពានី(الشيخ الألباني) បានយល់ថា ៖ ការយកឈាមចេញពីខ្លួននោះ គឺមិនដាច់បួសនោះទេ ដោយយោងទៅលើទង្វើ និងសម្តីរបស់សោះហ្ពាត់ណាពីមូហាំម៉ាត់(الصحابة)ជាច្រើន ដែលបានព្យាបាលដោយ អាល់ហ៊ីចាម៉ះ ពេលកំពុងបួស ដូចជា អាណាស់(أنس بن مالك) និង អ៊ីបនូ អ៊ូម៉ើរ(ابن عمر) និងអាត្តាពីអ៊ីន(التابعين) ជាដើម ដូចមានបញ្ជាក់ក្នុងហាទីស អ៊ីបនូ អាប់ហ្ពាហ្ស រាយការណ៍ដោយពូខរី លេខ ១៩៣៨ ថា ៖ « កាលនោះរ៉ស៊ូលុលឡោះ គាត់ជប់យកឈាមខ្មៅចេញ ពេលកំពុងបួស » ។
الحديث : (أنَّ النبيَّ صَلَّى اللهُ عليه وسلَّمَ احْتَجَمَ وهو مُحْرِمٌ، واحْتَجَمَ وهو صَائِمٌ) الراوي : عبدالله بن عباس المصدر : صحيح البخاري الرقم: 1938
(យកចេញពីគីតាប ហ្វាត់ហូល ហ្ពារី فتح الباري)
រីឯ "ការយកឈាមបន្តិចបន្តួចពីសរសៃ" ឬផ្សេងៗ ដើម្បីយកទៅពិនិត្យគ្មានបញ្ហាឡើយ វាមិនធ្វើឲ្យដាច់បួសឡើយ តែបើសិនជាបូមឈាមច្រើន គួរចៀសវាង ឬពន្យារពេលបូម ពីព្រោះការបូមឈាមច្រើនអាចធ្វើឲ្យដាច់បួស ហ៊ូកុមវាគឺ ដូចហ៊ូកុមអាល់ហ៊ីចាម៉ះ ។
ការលាងឈាម ៖
ប្រសិនបើមានការផ្លាស់ប្តូរឈាម ឬមានបន្ថែមសារធាតុបំប៉នជាលក្ខណៈអាហារ គឺនាំឲ្យដាច់បួស ។
(ហ្វាតាវ៉ា អ៊ីបនូ ហ្ពាហ្ស និង អ៊ីបនូ អ៊ូសៃមីន)
ការឆ្លុះក្រពះ ៖
តាមលក្ខណៈដែលត្រឹមត្រូវនោះគឺ វាមិនធ្វើឲ្យខូចបួសទេ លើកលែងតែគេដាក់ជាមួយឧបករណ៍ឆ្លុះនោះនូវសារធាតុខ្លាញ់បំប៉នកម្លាំងដើម្បីសំរួលដល់ការបញ្ចូលវា។ ករណីនេះវាធ្វើឲ្យខូចបួស ដោយសារសារធាតុនេះ មិនមែនដោយសារការបញ្ចូលឧបករណ៍ឆ្លុះនោះទេ។
(ហ្វាតាវ៉ា អ៊ីបនូ អ៊ូសៃមីន)
ការប្រើថ្នាំជាលក្ខណៈស្រ្ពាយហួត (ដូចជាប្រេងខ្យល់ ឬជាលក្ខណៈបំពង់ហឺតជាដើម) ៖
قال الشيخ ابن باز رحمه الله : (وبخاخ الربو لا يفطّر لأنه غاز مضغوط يذهب إلى الرئة وليس بطعام ، وهو محتاج إليه دائما في رمضان وغيره .
فتاوى الدعوة : ابن باز عدد 979 ).
وقال الشيخ ابن عثيمين : هذا البخاخ يتبخر ولا يصل إلى المعدة ، فحينئذٍ نقول : لا بأس أن تستعمل هذا البخاخ وأنت صائم ، ولا تفطر بذلك اهـ
فتاوى أركان الإسلام ص 475.
អ៊ូឡាម៉ាកនៃគណៈកម្មការអចិន្ត្រៃ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចថា ៖ ថ្នាំបឺតសម្រាប់ព្យាបាលជំងឺហឺត ដែលអ្នកជំងឺប្រើវា ដោយការបឺតតាមមាត់នោះ វានឹងទៅដល់សួតតាមផ្លូវដង្ហើម វាមិនទៅដល់ក្រពះទេ វាមិនមែនជាកាហូបឬផឹកទេ ហើយក៏មិនស្រដៀងការហូប ផឹកដែរ... ហើយដែលវាលាតត្រដាងអោយឃើញ គឺមិនខូចបួសទេ ការប្រើប្រាស់ថ្នាំនោះ ។
وقال علماء الجنة الدائمة : دواء الربو الذي يستعمله المريض استنشاقاً يصل إلى الرئتين عن طريق القصبة الهوائية لا إلى المعدة ، فليس أكلاً ولا شرباً ولا شبيهاً بهما . . . والذي يظهر عدم الفطر باستعمال هذا الدواء اهـ
فتاوى إسلامية (1/130) .
ការប្រើថ្នាំសំរាប់លាបលើស្បែក ៖
ការប្រើថ្នាំសំរាប់ព្យាបាលស្បែក ដូចជា ៖ ប្រេងកូឡា , ប្រេងខ្យល់ , បង់បិទដំបៅ ... ។
ឬការប្រើគ្រឿងសំអាង ដូចជា ៖ ទឹកអប់ , ម្សៅ , ក្រែម , ប្រដាប់គូត្របកភ្នែក , ឡេឬប្រេងសំរាប់លាបស្បែក ... ។
ទាំងអស់នេះមិនធ្វើឲ្យខូចបួសទេ ព្រោះវាមិនមែនជាការហូប ឬផឹក ហើយក៏មិនស្ថិតនៅក្នុងន័យអាហារ និងទឹកដែរ ។
ការប្រើថ្នាំសុលតាមរន្ធគូទ ៖
រីឯ ការសុលថ្នាំគ្រាប់វិញ ក៏មិនធ្វើឲ្យខូចបួសដែរព្រោះវាផ្ទុកសារធាតុថ្នាំ មិនមែនដូចជាការហូបអាហារ ឬផឹកទឹកនោះទេ ហើយក៏មិនស្ថិតនៅក្នុងន័យដូចគ្នាដែរ ។
ការដកធ្មេញ ៖
ស្ហៃខ អ៊ីបនូ ហ្ពាស្ស បានឆ្លើយថា ៖ ការដកធ្មេញមិនធ្វើឲ្យខូចបួសទេ បើសិនជាគេត្រូវការដកវា។ កាលណាគេបានដកធ្មេញថ្គាម ហើយគេកំពុងបួស វាមិនធ្វើឲ្យប៉ះពាល់ដល់ការបួសរបស់គេឡើយ ប៉ុន្តែគេត្រូវការពារកុំឲ្យឈាមហូរចូលទៅក្នុងខ្លួនរបស់គេ ដោយគេត្រូវខ្ជាក់ឈាមចេញ និងខ្ពុរមាត់ ដើម្បីកុំឲ្យមានអ្វីមួយហូរចូលទៅក្នុងខ្លួនរបស់គេ តែបើមានអ្វីមួយហូរចូលទៅក្នុងខ្លួនរបស់គេដោយអចេតនា វាមិនធ្វើឲ្យប៉ះពាល់បួសគេឡើយ រីឯប្រសិនបើគេមានចេតនាលេបឈាមចូលទៅក្នុងខ្លួន ពិតណាស់បួសរបស់គេខូចហើយ ហើយចាំបាច់លើគេត្រូវបួសសងវិញ(នៅពេលក្រោយ) ។
ប្រភព: នួរអាឡាត់ឌោរព
أجاب الشيخ عبدالعزيز بن باز رحمه الله: قلع الضرس لا يبطل الصوم، إذا احتاج إلى قلعه لا يبطل الصوم، إذا قلع ضرسه وهو صائم لا يضره، لكن يتوقى دخول الدم إلى جوفه، يلفظه ويتمضمض حتى لا يذهب إلى جوفه شيء، وإذا ذهب شيء من غير عمد ولا قصد لا يضر الصوم، أما إن تعمد ابتلاع الدم فإنه يبطل صومه وعليه القضاء، لكن ليس له أن يتعمد ذلك بل يتوقى ذلك ويجتهد كما يتمضمض ويجتهد ألا يذهب شيء إلى جوفه، فلو غلبه شيء من غير قصد لم يضر صومه، نعم.
نور على الدرب
ការបន្តក់ថ្នាំភ្នែក បន្តក់ថ្នាំត្រចៀក បន្តក់ថ្នាំច្រមុះ ៖
ការបន្តក់ថ្នាំភ្នែកនិងត្រចៀក មិនធ្វើឲ្យខូចបួសឡើយ ពីព្រោះវាទាំងពីរមិនមែនជាច្រកចូលទៅបំពង់ក និងទៅក្រពះឡើយ បើទោះបីមានរសជាតិថ្នាំនៅក្នុងបំពង់កក៏ដោយ ហើយវាក៏មិនមែនជាការហូបឬផឹក និងមិនមែនស្ថិតក្នុងន័យហូបនិងផឹកដែរ ។
រីឯ ការបន្តក់ថ្នាំច្រមុះ បើទឹកថ្នាំនោះហូរដល់បំពង់ក គឺធ្វើឲ្យខូចបួស តែបើវាមិនហូរដល់បំពង់កទេ មិនធ្វើឲ្យខូចបួសទេ ពីព្រោះច្រមុះគឺជាច្រកចូលទៅកាន់បំពង់ក បន្ទាប់មកទៅកាន់ក្រពះ ក៏ដូចជាមានការចង្អុលបង្ហាញពីស៊ុណ្ណះ ភាពជាក់ស្តែង និងពេទ្យសម័យថ្មីថា ច្រមុះគឺជាច្រកចូលទៅបំពង់កបន្ទាប់មកក្រពះ ។
ការនិយាយដើមអាក្រក់ពីអ្នកដទៃពេលកំពុងបួស ៖
យ៉ាងណាមិញ ហ៊ូកុមដូចគ្នាដែរ អំពីការដើរនិយាយដើមអាក្រក់ពីម្នាក់ទៅម្នាក់ក្នុងគោលបំណងអាក្រក់ ការជេរប្រមាថ ការមើលងាយ ការនិយាយកុហក និងផ្សេងៗទៀត មិនដាច់បួសនោះទេ តែវាជាទង្វើដែលធ្វើឲ្យការបួសទទួលរងនូវការប៉ះពាល់ខ្លាំង និងធ្វើឲ្យប៉ះឡានៃការបួសថយចុះ ។
قال رسول الله صلى الله عليه وسلم : « من لم يدع قول الزور والعمل به والجهل، فليس لله حاجة في أن يدع طعامه وشرابه »
البخاري 1903
ក្នុងហាទីស អាល់ពូខរី(១៩០៣) រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖
បើនរណាហើយបួស តែមិនព្រមបោះបង់ចោលការនិយាយកុហក ហើយទៅនិយាយអ្វីដែលហារ៉ម ដូចជាពាក្យអសុរោះ និងរំលោភបំពានលើអ្នកដទៃ នោះអល់ឡោះមិនត្រូវការឡើយនូវការបួសដោយតមការហូបផឹករបស់បុគ្គលនោះឡើយ ។ម៉ាជ្ជមួក អាល់ហ្វាតាវ៉ា ១៥/៣២០
ការដេកលក់ សន្លប់ និងឆ្កួតពេលកំពុងបួស ៖
- ការដេកលក់ ៖
អ្នកដេកលក់ ទោះបីជាដេកលក់ពេញមួយថ្ងៃក៏ដោយ គឺមិនធ្វើឲ្យដាច់បួសទេ ការបួសគឺ ត្រឹមត្រូវ ។
ឧទាហរណ៍ថា ៖ អ្នកបួសម្នាក់ក្រោយពីគាត់បានហូបបាយបួសរួច គាត់ក៏ដេកលង់លក់មុនសឡាតស៊ូពួហរហូតទាល់តែថ្ងៃលិចផុតទើបភ្ញាក់ពីដំណេក។ ករណីនេះការបួសរបស់គាត់ត្រឹមត្រូវ ព្រោះគាត់ស្ថិតក្នុងបុគ្គលដែលច្បាប់បានកំណត់ឲ្យគាត់បួស វាគ្មានប្រការណាមួយនាំឲ្យខូចបួសរបស់គាត់ទេ ហើយក៏មិនចាំបាច់បួសសងដែរ ។
លក្ខណៈខុសគ្នារវាងអ្នកសន្លប់ និងអ្នកដេកលង់លក់គឺ អ្នកដេកលង់លក់ពេលណាគេដាស់គាត់ គាត់នឹងក្រោកឡើង វាខុសពីអ្នកសន្លប់ គឺមិនអាចក្រោកឡើងបានទេ ។
- ការសន្លប់ ៖
- ការសន្លប់បាត់បង់ស្មារតីពេលកំពុងបួស ការបួសត្រឹមត្រូវ មិនខូចបួសឡើយ ដូចក្នុងម៉ាស់ហាប់ ស្ហាហ្វ៊ីអ៊ី និងអះម៉ាត់ និងហ្វាតាវ៉ា អ៊ីពនូ អ៊ូសៃមីន ថា ៖ បើសិនជាបុគ្គលនោះសន្លប់ ហើយដឹងខ្លួនក្នុងពេលណាមួយក្នុងពេលថ្ងៃ ការបួសត្រឹមត្រូវ ។
- តែបញ្ហាគឺ បើសិនជាបុគ្គលនោះសន្លប់តាំងពីមុនប៉ាងស៊ូពួហ ហើយមិនដឹងខ្លួនវិញ លើកលែងតែបន្ទាប់ពីប៉ាងម៉ាហ្គរិប ការបួសរបស់គាត់មិនត្រឹមត្រូវឡើយ ត្រូវបួសសងវិញ ។
ចម្លើយ ៖ អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស បានឆ្លើយថា ៖
យោងសំនួរខាងលើ ចំពោះកូនរបស់អ្នកមិនវ៉ាជិបមកលើគាត់នូវអ្វីទាំងអស់ ពីព្រោះគាត់បានបាត់បង់ស្មារតី បាត់បង់ការចងចាំ ឬសន្លប់ ដូចមានក្នុងហាទីសរ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា ៖ អល់ឡោះមិនយកទោសចំពោះមនុស្សបីប្រភេទ ៖
- អ្នកដែលដេករហូតទាល់តែងើប
- អ្នកដែលឆ្កួតរហូតទាល់តែដឹងខ្លួន
- ក្មេងរហូតទាល់តែដឹងក្តី ។
ដូច្នេះ កូនរបស់អ្នក គឺស្ថិតនៅក្នុងប្រភេទអ្នកដែលឆ្កួត បាត់បង់ស្មារតី ទោះបីជាគាត់មិនមែនជាមនុស្សឆ្កួតក្តី តែហ៊ូកុមវាគឺតែមួយ ។
សរុបសេចក្តីមក គឺកូនរបស់អ្នកមិនវ៉ាជិបមកលើគាត់ឲ្យធ្វើនូវប្រការវ៉ាជិបផ្សេងៗឡើយ បើសិនជាគាត់ជាសះស្បាយពីជំងឺ ក៏មិនវ៉ាជិបមកលើគាត់ឲ្យសងការសឡាត ឬសងការបួសនោះដែរ ។
ចម្លើយ ៖ គឺមិនវ៉ាជិបមកលើគាត់ក្នុងការបួសសង ឬផ្តល់ម្ហូប ឬផ្សេងៗឡើយ ពីព្រោះគាត់ស្ថិតនៅក្នុងហ៊ូកុមអ្នកដែលបាត់បង់ស្មារតី ឬបាត់បង់ការចងចាំ ។
វិកលចរិត(ឆ្កួត) ៖
- ប្រសិនបើអ្នកបួសណាម្នាក់វិកលចរិត(ឆ្កួត) សូម្បីតែមួយភ្លែតក៏នាំឲ្យខូចបួសរបស់គាត់ដែរ ហើយចាំបាច់ត្រូវបួសសងវិញ ។
- តែបើភាពវិកលចរិតនោះកើតឡើងពេញមួយថ្ងៃ ក្នុងខែរ៉ម៉ាឌនចាប់ពីមុនស៊ូពួហរហូតដល់ថ្ងៃលិច គឺការបួសរបស់គាត់មិនត្រឹមត្រូវទេ ដោយសារគាត់ស្ថិតក្នុងស្ថានភាពវិកលចរិត មិនមែនជាបុគ្គលដែលច្បាប់ដាក់កាតព្វកិច្ចឲ្យធ្វើអ៊ីហ្ពាឌាត់ទេ ព្រោះលក្ខខណ្ឌចាំបាច់ និងត្រឹមត្រូវសំរាប់អ៊ីហ្ពាឌាត់គឺ ស្មារតីពេញលេញ(មិនវិកលចរិត)។
ដូច្នេះករណីនេះ ការបួសរបស់គាត់មិនត្រឹមត្រូវទេ ហើយក៏មិនចាំបាច់សំរាប់គាត់ឲ្យបួសសងនោះដែរ(អំឡុងពេលវិកលចរិត) ពីព្រោះគាត់មិនមែនជាអ្នកដែលគេតំរូវឲ្យបួសទេក្នុងស្ថានភាពបែបនេះ ។
ឯកសារយោង:
ធាតុពិត នៃសាសនាអ៊ីស្លាម
ស្លេះ ម៉ាត់លី