របៀបយកទឹកវុហ្ទុ
១
នៀត: តាំងចិត្តយកវូហ្ទុដើម្បីសឡាត ឬ តវ៉ាហ្វ..។ អ្នកអាចសូត្រថា (ពីសមើលឡះ / Bismillah) :بِسْمِ اللَّهِ ។ ២
លាងបាតដៃទាំងពីរ ចំនួនបីដង។ ៣
ខ្ពុរមាត់ ចំនួនបីដង។ ៤
បីតទឹកបញ្ចូលក្នុងច្រមុះ និង បញ្ចេញបកក្រៅវិញ ចំនួនបីដង។ ៥
លាងមុខ ចំនួនបីដង(ចាប់ពីថ្ងាស់រហូតដល់ក្រោមចង្ការ ហើយចាប់ពីកូនត្រចៀកម្ខាងរហូតដល់កូនត្រចៀកម្ខាងទៀត។ ៦
លាងដៃស្ដាំរហូតដល់កែងដៃ ចំនួនបីដង។ ហើយលាងដៃឆ្វេងរហូតដល់កែងដៃ ចំនួនបីដង។ ៧
ជូតត្រចៀក ទាំងពីរ ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង នឹងទឹកដែល សល់ពីការជូតក្បាល ឬអាចយកទឹកថ្មីប្រសិនបើទឹកនោះស្ងួតអស់។ ៨
ជូតក្បាល ដោយចាប់ផ្តើមពីផ្នែកខាងមុខដល់ផ្នែកខាងក្រោយ និង ជូតត្រលប់ បញ្ច្រាសមកវិញ ចំនួនមួយដងគត់។ ការស្វែងយល់: ទីមួយ មានសាសនវិទូឥស្លាមមួយចំនួនយល់ឃើញថា ការជូតក្បាល ត្រូវធ្វើបីដង ដូចអវៈយវៈដទៃទៀតដែរ។ ប៉ុន្តែទស្សនៈខាងលើដែលថា ត្រូវជូតក្បាលតែមួយដងនោះមានលក្ខណៈត្រឹមត្រូវ ជាងទស្សនៈដែលថា ត្រូវជូតក្បាលបីដងនោះ។ ទីពីរ សាសនវិទូឥស្លាមបានខ្វែងគំនិតគ្នាអំពីបញ្ហាថា តើត្រូវជូតក្បាល ទាំងអស់តែម្ដង ឬ ត្រូវជូតតែផ្នែកខ្លះនៃក្បាលក៏បានដែរ? -ទស្សនៈទីមួយ ត្រូវជូតយ៉ាងហោចណាស់ ១/៤ នៃក្បាល ។ -ទស្សនៈទីពីរ ត្រូវជូតក្បាលទាំងអស់តែម្តង ។ -ទស…