06. តើសាសនាឥស្លាម និងសាសនាគ្រិស្ទមានដើមកំណើតខុសគ្នាដែរឬទេ?
សំនួរចម្លើយអំពីឥស្លាម
តើសាសនាឥស្លាម និងសាសនាគ្រិស្ទមានដើមកំណើតខុសគ្នាដែរឬទេ? សាសនាទាំងពីរនេះគ្មានអ្វីខុសគ្នានោះទេ។ សាសនាទាំងពីររួមទាំងសាសនាជូដេអីុស(ជ្វីហ្វ)ទៀត គឺមានដើមកំណើតវិលត្រឡប់ទៅរកសារហារី និងជាមហាថេរៈតែម្នាក់ គឺអីុព្រហ៊ីម ហើយសារហារីទាំងបីរូបរបស់ពួកគេ គឺមូហាំម៉ាត់ អីុសា ឬយេស៊ូគ្រិស្ទ និងមូសា ឬមូសេ សុទ្ធតែជាប់ខ្សែលោហិតផ្ទាល់មកពីកូនប្រុសរបស់លោក(អីុព្រហីុម)។ សារហារីមូហាំម៉ាត់ មកពីកូនប្រុសច្បងឈ្មោះ អីុស្មាឯល រីឯមូសា ឬមូសេ និងអីុសា ឬយេស៊ូគ្រិស្ទ មកពីកូនប្រុសប្អូនឈ្មោះ អីុស្ហាក។ អីុព្រហ៊ីមបានកសាងលំនៅដ្ឋានមួយ ដែលបច្ចុប្បន្នជាទីក្រុងម៉ាក់កាស់ និងបានបង្កើតទីសក្ការៈទៅចំពោះព្រះអល់ឡោះមួយ ដែលមានឈ្មោះថា កាក់បះ ដែលអ្នកកាន់សាសនាឥស្លាមគ្រប់រូបនៅទូទាំងពិភពលោកបែរមុខទៅរក នៅពេលដែលពួកគេប្រតិបត្តិសឡាត ឬថ្វាយបង្គំ ព្រះ។