08. ហេតុអ្វីបានជាសាសនាឥស្លាមត្រូវបានរិះគន់ និងមួលបង្កាច់ខុសពីការពិតដោយមនុស្សជាច្រើន?
ដើមឈើ កាលណាវាលាស់កាន់តែខ្ពស់ជាងគេ វាកាន់តែប្រឈមនឹងការបោកបក់របស់ខ្យល់ខ្លាំងជាងគេដែរ។ ដូចគ្នាដែរ
មនុស្ស កាលណាកាន់តែល្បី អ្នកឈ្នានីសគាត់ ឬសត្រូវគាត់ក៏កាន់តែកើនឡើងដែរ។ ហេតុនេះ ចូរកុំឆ្ងល់ថា
ហេតុអ្វីបានជាសាសនា ឥស្លាម ត្រូវបានរិះគន់ និងមួលបង្កាច់ខុសពីការពិតដោយមនុស្សជាច្រើន? គឺព្រោះតែភាពត្រឹមត្រូវ និងល្បីល្បាញនៃសាសនានេះ ហើយអ្នកដែលនិយាយអំពីឥស្លាម ដែលខុសអំពីការពិតរបស់វា អាចជា៖
១ . សត្រូវរបស់សាសនាឥស្លាម។
២ . អ្នកឈ្នានីសនឹងភាពរីកសុសសាយនៃសាសនាឥស្លាម។
៣ . អ្នកមិនដឹងអំពីការពិតដែលមាននៅក្នុងសាសនាឥស្លាម។
៤ . អ្នកធ្វើការបម្រើឲ្យផលប្រយោជន៍របស់មនុស្សប្រភេទណាមួយនៃប្រភេទទាំងបីខាងលើ។ …...............
ប្រភព : https://m.facebook.com/story.php?story_fbid=1149604325200130&id=100004517203143
ផ្សព្វផ្សាយដោយ : បណ្ដាញយូអេអាយកម្ពុជា