09. តើអ្វីជាសេចក្ដីសង្គ្រោះ និងការអភ័យទោសនៅក្នុងសាសនាឥស្លាម?

09. តើអ្វីជាសេចក្ដីសង្គ្រោះ និងការអភ័យទោសនៅក្នុងសាសនាឥស្លាម?
សំនួរចម្លើយអំពីឥស្លាម ព្រះអល់ឡោះជាអម្ចាស់បានមានព្រះរាជបន្ទូលថា៖ " មូហាំម៉ាត់ចូរមានប្រសាសន៍ចុះថាៈ ណែខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់ព្រះឱ្យសោះ។ ពិតប្រាកដ ព្រះអល់ឡោះនឹងអភ័យទោស នូវរាល់ទោសអំពើបាបទាំងឡាយ។ ពិតប្រាកដ ទ្រង់មហាអភ័យ មហាមេត្តា "។ (គម្ពីរអាល់គួរអាន 39:53)          ពិតណាស់ ព្រះអល់ឡោះជាអម្ចាស់ទ្រង់អភ័យទោសនូវរាល់អំពើបាបទាំងអស់ នៅពេលដែលយើងត្រឡប់ទៅរកទ្រង់ ដោយការសារភាពកំហុសដោយស្មោះត្រង់។ ប្រាកដណាស់ ទ្រង់ប្រទានដល់ខ្ញុំបម្រើរបស់ទ្រង់នូវការទទួលយកការបួងសួង និងការខន្តីអភ័យ ទោស ។ ពិតប្រាកដ ព្រះអល់ឡោះជាប្រភពនៃសន្តិភាព ក្ដីមេត្តាករុណា ការខន្តីអភ័យទោស តែព្រះអង្គពុំមែនជាប្រភពនៃទោសៈ ការបង្ហូរឈាម និងអំពើភេរវកម្មឡើយ។ ព្រះអង្គបានមានព្រះបន្ទូលថា: " ពិតណាស់ ព្រះអល់ឡោះទ្រង់សព្វព្រះទ័យចំពោះពួកអ្នកដែលសារភាពកំហុស និងសព្វព្រះទ័យចំពោះពួកអ្នកដែលស្អាតស្អំ "។ (គម្ពីរអាល់គួរអាន 2:222)        នៅក្នុងសាសនាឥស្លាម បើសិនបើអ្នកចង់បាន ការ សង្គ្រោះ និង ជីវិតអមតៈ គឺអ្នកអាចទទួលបានដោយងាយស្រួល ដោយគ្រាន់តែ វិលត្រឡប់ ទៅរកទ្រង់ មាន ជំនឿ ចំពោះទ្រង់តែមួយគត់ ប្រតិបត្តិ…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment