Posts
ាឌាប (សីលធម៌) សំរាប់ថ្ងៃរ៉យ៉ា
អាឌាប (សីលធម៌) សំរាប់ថ្ងៃរ៉យ៉ា តើក្នុងថ្ងៃរ៉យ៉ាស៊ុណ្ណះត្រូវធ្វើអ្វីខ្លះ? ស្ហៃខ អ៊ីពនូ អ៊ូសៃមីន បានឆ្លើយថា ៖ ១ - ស៊ុណ្ណះត្រូវសូត្រតឹកពៀត ២ - ហូបផ្លែល្មើរចំនួនសេស (៣ផ្លែ ឬ៥ ឬ៧ ឬ....) មុនពេលចេញទៅសឡាតរ៉យ៉ាហ្វ៊ីតត្រោះ ។ ៣ - ចំពោះបុរសត្រូវស្លៀកពាក់ដែលល្អបំផុតសំរាប់គាត់ ។ រីឯស្រ្តីវិញមិនត្រូវស្លៀកពាក់ដែលស្អាតដូចបុរសពេលចេញទៅសឡាតថ្ងៃរ៉យ៉ាឡើយ ។ ៤ - ងូតទឹកមុនពេលទៅសឡាតថ្ងៃរ៉យ៉ា ៥ - ជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃរ៉យ៉ា ៦ - ស៊ុណ្ណះអ្នកដែលដើរទៅសឡាត ពេលត្រឡប់មកវិញដើរផ្លូវផ្សេងៗ ។ ម៉ាជ្ជមួក អាល់ហ្វាតាវ៉ា ១៦/២១៦-២២៣ សំរាប់អ្នកដែលគ្មានផ្លែល្មើរអាចហូបអ្វីក៏បាន ទោះបីទឹកមួយកែវក្តី។ ____________________________។ ការហ្សាកាត់ហ្វិតទ្រេះ # ប្រធានបទ ៖ 1. ការនៀត 2. ប្រភេទម្ហូបសម្រាប់បរិច្ចាគហ្សាកាត់ហ្វីតត្រោះ 3. បរិមាណនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ 4. ពេលវេលាដែលតម្រូវឲ្យហ្សាកាត់ហ្វីតត្រោះ 5. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះជាលុយ ឬជាអ្វីផ្សេងក្រៅពីម្ហូប 6. ពិទអះខ្លះៗនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ 7. ត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះនៅកន្លែងដែលខ្លួនកំពុងរស់នៅ 8. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះឲ្យទារកក្នុងផ្ទៃ _______________________។ 1. ការនៀត តើត្រ…