ការសន្ទនាស្តីអំពីតៅហេទ(គោលជំនឿអ៊ីស្លាម)
ការសន្ទនាស្តីអំពីតៅហេទ សំណួរ និងចម្លើយខ្លីៗអំពីគោលជំនឿនៅក្នុងសាសនាអ៊ីស្លាម។ សំនួរទី
១ ៖ តើយើងយកគោលជំនឿរបស់យើងមកពីណា? យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។ សំនួរទី
២ ៖ តើអល់ឡោះនៅឯណា? 👍🏻 នៅលើមេឃ នៅលើអារ៉ស្ហ ។ សំនួរទី
៣ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះនៅលើអារ៉ស្ហនោះ? អល់ឡោះបានមានបន្ទូលនៅក្នុងជំពូក តហា ឃ្លាទី៥ ថា ៖ ﴿الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ﴾ [سورة طه(5)] មានន័យថា ៖ « ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ » ។ សំនួរទី
៥ ៖ តើអល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីអ្វី? គឺដើម្បីតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានការបង្កើតដៃគូ(ស្ហីរិក)នឹងទ្រង់ឡើយ ។ សំនួរទី
៦ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីតែគោរពសក្ការៈចំពោះទ្រង់?
អល់ឡោះបានមានបន្ទូលថា ៖ ﴿وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ﴾ [سورة الذاريات(56)]
មានន័យថា ៖ « យើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឲ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ » ។ សំនួរទី
៧ ៖ តើពាក្យថា « យ៉ាក់ប៊ូឌូន » មានន័យដូចម្តេច? មានន័យថា « ពួកគេត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ » ។ សំនួរទី
៨ ៖ តើព…