ផ្នែកផ្សេងៗ

ផ្នែកផ្សេងៗ
ផ្នែកផ្សេងៗ សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ? ចម្លើយ មានដូចជា៖ ១. វ៉ាជិប (កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត) ២. ស៊ូណិត (ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ) ៣. ហារ៉ាំ (ប្រការដែលគេហាមឃាត់ដាច់ខាត) ៤. ម៉ាក្រុះ (ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ) ៥. មូហ្ពាស (ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន) សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ? ចម្លើយ ច្បាប់បញ្ញត្តិទាំងនេះមាន៖ ១. វ៉ាជិប (កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត) ៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្ទន កតញ្ញូចំពោះឪពុកម្តាយជាដើម។ ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម (ទទួលបានបាបកម្ម) ចំពោះអ្នកដែលបោះបង់ (មិនប្រតិបត្តិ) វា។ ២. ស៊ូណិត (ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ) ៖ ដូចជាការសឡាតស៊ូណិតរ៉វ៉ាតិប (ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេលយប់ (គីយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។ ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម (មិនទទួលបានបាបកម្ម) ចំពោះអ្នកដែលបោះបង់ (មិនប្រតិបត្តិ) វានោះទេ។ កំណត់សម្គាល់៖ …

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment