ផ្នែកទូអា និងហ្ស៊ីកៀរ(ការបួងសួង និងរលឹកចំពោះអល់ឡោះ)

ផ្នែកទូអា និងហ្ស៊ីកៀរ(ការបួងសួង និងរលឹកចំពោះអល់ឡោះ)
ផ្នែកទូអា និងហ្ស៊ីកៀរ(ការបួងសួង និងរលឹកចំពោះអល់ឡោះ) សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្ស៊ីកៀរ(រលឹកចំពោះអល់ឡោះ)? ចម្លើយ គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកដែលរលឹកទៅចំពោះម្ចាស់របស់គាត់ នឹងអ្នកដែលមិនរលឹកទៅចំពោះទ្រង់ គឺដូចជាការរស់ និងការស្លាប់” ។ រាយការណ៍ដោយអាល់ពូខរី នេះគឺដោយសារតែ ជីវិតរស់នៅរបស់មនុស្សមានតម្លៃ គឺអាស្រ័យទៅតាមកម្រិតនៃការហ្ស៊ីកៀររបស់គេចំពោះអល់ឡោះជាម្ចាស់។ សំណួរទី២. ចូរលើកឡើងពីផលប្រយោជន៍មួយចំនួននៃការហ្សីកៀរ។ ចម្លើយ ផលប្រយោជន៍មួយចំនួននៃការហ្សីកៀរមានដូចជា៖ ១. ធ្វើឲ្យម្ចាស់មហាសប្បុរសពេញចិត្ត ២. ជួយបណ្តេញស្ហៃតន ៣. អាចជួយការពារជនមូស្លីមពីប្រការអាក្រក់ទាំងឡាយ ៤. ទទួលបាននូវផលបុណ្យពីអល់ឡោះជាម្ចាស់។ សំណួរទី៣. តើហ្ស៊ីកៀរមួយណាល្អជាងគេ? ចម្លើយ គឺការពោលពាក្ យ "لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះ) ។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក? ចម្លើយ យើងសូត្រថា៖ اَلْحَم…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment