ផ្នែកសីលធម៌

ផ្នែកសីលធម៌
ផ្នែកសីលធម៌ សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌ល្អ។ ចម្លើយ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿ ដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ” ។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអះម៉ាត់ សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ? ចម្លើយ បានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះ៖ ១. វាជាប្រការមួយដែលធ្វើឲ្យអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត។ ២. វាជាកត្តាមួយដែលនាំឲ្យទទួលបាននូវការស្រឡាញ់ចូលចិត្តពីភាវៈ (ម៉ាខ្លួក) ទាំងឡាយ ៣. ជាប្រការមួយដែលមានទម្ងន់ធ្ងន់បំផុតនៅលើភ្នែកជញ្ជីង (នាថ្ងៃបរលោក) ៤. តាមរយៈសីលធម៌ល្អ ធ្វើឲ្យគេទទួលបានផលបុណ្យ និងការតបស្នងទ្វេដង។ ៥. វាជាសញ្ញាបញ្ជាក់ពីភាពពេញលេញនៃជំនឿ (អ៊ីម៉ាន់) ។ សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក? ចម្លើយ យើងដកស្រង់យកសីលធម៌ចេញពី៖  គម្ពីរគួរអាន៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុលបង្ហាញ (មនុស្សលោក) ទៅរកមាគ៌ាដែលត្រឹមត្រូវ” ។ (អាល់អ៊ិសរ៉ក : ៩)  ស៊ុណ្ណះណាពី (លំអានរបស់ព្យាការី) ៖ ដោយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំត…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment