ផ្នែកសុជីវធម៌អ៊ីស្លាម

ផ្នែកសុជីវធម៌អ៊ីស្លាម
ផ្នែកសុជីវធម៌អ៊ីស្លាម សំណួរទី១. តើគេត្រូវមានសុជីវធម៌ចំពោះអល់ឡោះជាម្ចាស់ដូចម្តេចខ្លះ? ចម្លើយ គឺគេត្រូវ៖ ១. លើកតម្កើងទ្រង់ ២. គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយជាដាច់ខាត។ ៣. គោរពប្រតិបត្តិចំពោះទ្រង់ ៤. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះទ្រង់ ៥. ថ្លែងអំណរគុណទ្រង់ចំពោះភាពសប្បុរស និងឧបការគុណរបស់ទ្រង់ដែលគេមិនអាចគណនាបាន។ ៦. អត់ធ្មត់ចំពោះព្រេងវាសនាដែលទ្រង់បានកំណត់មក។ សំណួរទី២. តើគេត្រូវមានសុជីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់ដូចម្តេចខ្លះ? ចម្លើយ គឺគេត្រូវ ៖ ១. ដើរតាមលោក និងយកគំរូតាមលោក ២. គោរពប្រតិបត្តិចំពោះលោក ៣. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះលោក ៤. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់ ៥. មិនត្រូវបង្កើតអ្វីថ្មីបន្ថែមទៅលើស៊ុណ្ណះ (លំអាន) របស់លោក ៦. ស្រឡាញ់លោកជាងខ្លួនឯង និងជាងនរណាៗទាំងអស់ ៧. លើកតម្កើងលោក ជួយលោក និងជួយស៊ុណ្ណះរបស់លោក។ សំណួរទី៣. តើគេត្រូវមានសុជីវធម៌ចំពោះឪពុកម្តាយយ៉ាងដូចម្តេចខ្លះ? ចម្លើយ គឺគេត្រូវ ៖ ១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អល់ឡោះជាម្ចាស់ ២. បម្រើលោកទាំងពីរ ៣. ជួយដល់លោកទា…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment