ផ្នែកហាទីស្ហ(ប្រសាសន៍របស់ព្យាការី)

ផ្នែកហាទីស្ហ(ប្រសាសន៍របស់ព្យាការី)
ផ្នែកហាទីស្ហ(ប្រសាសន៍របស់ព្យាការី) សំណួរទី១. ចូរអានហាទីស្ហ “រាល់ទង្វើទាំងឡាយ គឺអាស្រ័យលើការនៀត” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។ ចម្លើយ អំពី អាមីរុលមុមីនីន អាពូហាហ្វស៊ិន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ (អាម៉ាល់) ទាំងឡាយ អាស្រ័យទៅតាមគោលបំណង (នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល (ការតបស្នង) តាមអ្វីដែលជាបំណងប្រាថ្នា (នៀត) របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ) ដើម្បីអល់ឡោះ និងអ្នកនាំសារ (រ៉ស៊ូល) របស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ) របស់គាត់ត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់ (អល់ឡោះផ្តល់ផលបុណ្យឲ្យ) ។ ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ) ដើម្បីផលប្រយោជន៍លោកិយ គាត់នឹងទទួលបានផលប្រយោជន៍នោះ (តែមិនបានទទួលផលបុណ្យពីអល់ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង (ហិជ្ជរ៉ោះ) ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរទីកន្លែងរបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់” ។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ ១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment