ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន)

ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន)
ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន) សំណួរទី១. ចូរសូត្រជំពូក អាល់ហ្វាទីហះ ( سورة الفاتحة) និងបកស្រាយអត្ថន័យរបស់វា។ ចម្លើយ ជំពូក អាល់ហ្វាទីហះ ( سورة الفاتحة) និងអត្ថន័យរបស់វា ៖ ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់ (៣) ។ ជាសេ្ដច (គ្រប់គ្រង) នៃថ្ងៃជំនុំជំរះ។ ជាសេ្ដច (គ្រប់គ្រង) នៃថ្ងៃជំនុំជំរះ (បរលោក) ។ ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។ សូមទ្រង់មេត្ដាចង្អុលបង្ហាញពួកយើងនូវមាគ៌ាត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែនជា (មាគ៌ា) អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា (មាគ៌ា) ពួកដែលវងេ្វងឡើយ។ (អាល់ហ្វាទីហះ : ១-៧) បកស្រាយអត្ថន័យ គេឲ្យឈ្មោះជំពូកនេះថា ជំពូក អាល់ហ្វាទីហះ (ដែលមានន័យថា សេចក្តីផ្តើម) ព្រោះគម្ពីរគួរអានត្រូវបានចាប់ផ្តើមដំបូងនឹងជំពូកនេះ។ ១. ﴾ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ ﴿ : ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ (ពោលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំពរ…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment