ផ្នែកអាគីហ្ទះ(គោលជំនឿ)

ផ្នែកអាគីហ្ទះ(គោលជំនឿ)
ផ្នែកអាគីហ្ទះ(គោលជំនឿ) សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក? ចម្លើយ អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូល ដោយឧបការគុណរបស់ទ្រង់។ ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។ (អាល់ហ្វទីហះ : ២) សំណួរទី២. តើអ្វីជាសាសនារបស់អ្នក? ចម្លើយ សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្ហ៊ីរិក (ពហុទេពនិយម) ទាំងឡាយ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺសាសនាអ៊ីស្លាម” ។ (អាលីអ៊ិមរ៉ន : ១៩) សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក? ចម្លើយ ព្យាការី (ណាពី) របស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក) ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ” ។ (អាល់ហ្វាតហ៍ : ២៩) សំណួរទី៤. ចូរលើកឡើងពី កាលីម៉ះ តាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះ) និងអត្ថន័យរបស់វា? ចម្លើយ កាលីម៉ះ តាវហេទ នោះគឺ لَا إله إِلَّا اللَّهُ (ឡើអ៊ីឡើហា អ៊ិលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពស…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment