ផ្នែកហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម)
ផ្នែកហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម)
សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។
ចម្លើយ ការជម្រះសម្អាត គឺជាការបំបាត់នូវហាហ្ទាស និងប្រការកខ្វក់ផ្សេងៗ។
ការសម្អាតពីប្រការកខ្វក់៖ គឺការបំបាត់ប្រការកខ្វក់ (ណាជីស) ដែលមាននៅលើខ្លួនប្រាណរបស់គេ ឬនៅលើសម្លៀកបំពាក់របស់គេ ឬកន្លែងដែលគេសឡាត។
ការសម្អាតពីហាហ្ទាស៖ គឺតាមរយៈការយកទឹកវូហ្ទ ឬតាមរយៈការងូតទឹក ឬតាយ៉ាំមុម (ដោយប្រើដីស្អាត) ចំពោះអ្នកដែលគ្មានទឹកប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទឹកបាន។
សំណួរទី២. តើត្រូវសម្អាតប្រការកខ្វក់(ណាជីស)ដែលមានដោយរបៀបណា?
ចម្លើយ គឺត្រូវសម្អាតដោយប្រើទឹក រហូតដល់វាជ្រះស្អាត។
ចំណែករបស់ឬអ្វីដែលត្រូវឆ្កែលិទ្ធវិញនោះ គឺត្រូវលាងវានឹងទឹកស្អាតចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។
សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយកទឹកវូហ្ទុ?
ចម្លើយ ឧត្តមភាពនៃការយកទឹកវូហ្ទុ គឺដូចដែលព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា ៖ “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយកវូហ្ទុ ដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគ…