កម្រងសំណួរខ្លីៗទាក់ទងនឹងជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់
ផ្នែកជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ សំណួរទី១ ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់។
ចម្លើយ ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖
មូហាំម៉ាត់ ជាកូនរបស់ អាប់ទុលឡោះ ត្រូវជាចៅរបស់ អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់ ហាស្ហឹម។ ហើយហាស្ហឹម គឺចេញមកពីអម្បូរគូរ៉័ស្ហ ហើយអម្បូរគូរ៉័ស្ហ គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ ព្យាការីអ៊ីព្រហ៊ីម។ សំណួរទី២ តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?
ចម្លើយ ម្តាយរបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាមីណះ កូនស្រីរបស់ វ៉ាហាប់។ សំណួរទី៣ តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា?
ចម្លើយ ឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅឯក្រុងម៉ាទីណះ ខណៈដែលម្តាយលោកពពោះលោក ដោយលោកពុំទាន់ប្រសូត្រនៅឡើយទេ។ សំណួរទី៤ តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា?
ចម្លើយ ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងឆ្នាំដំរី នាថ្ងៃច័ន្ទនៃខែរ៉ពីអ៊ុលអាវ៉ាល់(ខែទី៣នៃប្រតិទិនអ៊ីស្លាម)។ សំណួរទី៥ តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា?
ចម្លើយ ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងទីក្រុងម៉ាក្កះ(ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន)។ ចំពោះថ្ងៃកំណើតជាក់លាក់របស់ព្យាការីម…