Posts
សាសនាពិត....
ស្វែងយល់អំពីការជ្រើសរើស ឬការប្រកាន់តាមសាសនាដែលត្រឹមត្រូវ.... ជាកិច្ចបឋមខ្ញុំសូមជំរាបសួរ អស់លោក លោកស្រី បងប្អូនសាសនិកជន ជនរួមជាតិជាទីមេត្រី និងជាទីរាប់អាន! យេីងទាំងអស់គ្នាបានដឹងច្បាស់ណាស់ថា មនុស្សយើងទាំងអស់គឺមានគំនិត ដែលចេះគិតរកភាពសុខសាន្ត សប្បាយរុងរឿង មានបានបុណ្យសក្ដិខ្ពង់ខ្ពស់ រស់ក្នុងសេរីភាពនៅក្នុងលោកនេះ មិនចង់ទេ ភាពសៅម៉ងជានរកកម្ម។ ការចង់បានភាពល្អប្រសើរបែបនេះ គឺយើងម្នាក់ៗមិនមែនចង់បានវាតែនៅក្នុងលោកនេះទេ ពោលគឺប្រាថ្នាចង់បានរហូតទៅដល់ថ្ងៃបរលោកនោះទៀតផង។ ហេតុដូច្នេះហើយ ទើបមានបងប្អូនយើងខ្លះ ជ្រើសរើសយកសាសនាមកប្រតិបត្តិតាម ដើម្បីទទួលបានឋានសួគ៌ ដែលយើងទាំងអស់គ្នាគ្រប់សាសនិកជនជឿថាមាននោះ ប៉ុន្តែសាសនាគឺមានច្រើនណាស់ នៅលើលោកតែមួយ ពិភពលោកគឺមួយ ពុំមែនមានន័យថា មានព្រះសំរាប់សាសនាផ្សេងៗគ្នានោះទេ បើតាមគំនិតយើងគិត គឺមិនអាចទៅរួចឡើយ ពីព្រោះពិភពលោកគឺមួយ តើយើងគិតទៅដល់ដែរឬអត់ លើពិភពលោកតែមួយ កន្លែងតែមួយ អ្នកគ្រប់គ្រងផ្សេងគ្នា? ហេតុនេះហើយ យើងត្រូវរកសាសនាដែលត្រឹមត្រូវ និងសាសនាដែលព្រះទទួលស្គាល់ យកមកប្រតិបត្តិតាម ដើម្បីកុំឱ្យមានការសោកស្ដាយនាពេលក្រោយ ដែលយើងទាំងអស់គ្នាគ្រប់សាសនិកជនដែលជឿថានឹងមានពេលក្រ…