ហ៊ីជើបគឺជាអ្វី?

ហ៊ីជើបគឺជាអ្វី?
ហ៊ីជើបគឺជាអ្វី? ............. យើងប្រាកដជាធ្លាប់បានលឺគេហៅ ហ៊ីជើប(حجاب)ជាភាសាខ្មែរថា «ក្រមា» រឺ «ក្រមាទទូ» ដែលន័យនេះ មិនអាចឆ្លុះបញ្ចាំងពីអត្ថន័យទាំងស្រុងរបស់ហ៊ីជើបបានទេ មានស្រ្តីជាច្រើនបានទទូក្រមា តែមិនបានពាក់ហ៊ីជើប ព្រោះក្រមារបស់ពួកនាងមាននាទីត្រឹមតែបិទបាំងសសៃសក់ប៉ុណ្ណោះ (អ្នកខ្លះក៏បិទមិនជិត) នូវខណៈហ៊ីជើបមានអត្ថន័យលើសពីនេះ!។ ហ៊ីជើបសំដៅ «ការបិទបាំង» ដែលមិនមែនមានន័យគ្រាន់តែជាគ្រឿងតុបតែងកាយ មាននាទីបិទបាំងផ្នែកខាងក្រៅប៉ុណ្នោះទេ។ នៅមានន័យសំដៅដល់ចរិយាមាយាទ ការរៀបចំខ្លួន ការខ្មាស់អៀន និងការរក្សាចិត្តគំនិតល្អ ដែលនៅផ្នែកខាងក្នុងផងដែរ។ ហ៊ីជើប ប្រៀបដូចជាឧបករណ៍ជួយអោយមុស្លីម៉ះ (ស្រ្តីកាន់សាសនាអ៊ីស្លាម) នឹកគិតដល់ព្រះអល់ឡោះ គ្រប់ទង្វើនាងបានធ្វើ និងការប្រុងប្រយ័ត្ន ហើយប្រតិបត្តិគ្រប់យ៉ាងអោយស្ថិតក្នុងច្បាប់អ៊ីស្លាមកាន់តែច្រើនឡើង ដោយការកោតខ្លាចចំពោះអល់ឡោះ ហើយត្រូវចាត់ទុកថានាងគឺជាតំណាងរបស់ អល់ឡោះនៅលើលោកនេះ គ្រប់ចរិកលក្ខណនិងឥរិយាបថរបស់នាងគឺជារូបភាពរបស់អ៊ីស្លាមទាំងមូល ដូចនេះអ្នកពាក់ហ៊ីជើបមិនមែនគ្រាន់តែទទួលក្រណាត់មួយដុំមកបិទបាំងរាងកាយប៉ុណ្ណោះទេ តែត្រូវទទួលយកក្បួនច្បាប់ដែលភ្ជាប់ជាមួយក្រណាត់មួយដុំនោះមកគ្របដណ្ដប់ចិត្តផ…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment