01. តើសាសនាឥស្លាមគឺជាអ្វី?

01. តើសាសនាឥស្លាមគឺជាអ្វី?
សំនួរចម្លើយអំពីឥស្លាម 1. តើសាសនាឥស្លាមគឺជាអ្វី? ................... ឥស្លាម មិនមែនជាសាសនាដែលទើបតែចាប់បដិសន្ធិថ្មីនោះទេ ផ្ទុយទៅវិញ វាគឺជាសាសនាមួយ ដែលមានប្រវត្តិចាប់តាំងពីដើមកំណើតមនុស្សនៅលើផែនដីមកម្ល៉េះ។ សាសនានេះ គឺជាសាសនាពិតតែមួយ ដែលព្រះអល់ឡោះជាម្ចាស់បានមានបន្ទូល តាមរយៈបណ្ដាព្យាការី ឬអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកគ្រប់រូប។ មានប្រជាជនប្រហែល 50% នៅលើពិភពលោក បានជ្រើសយកឥស្លាមធ្វើជាសាសនា និងបែបផែននៃជីវិតរស់នៅដ៏ពេញលេញរបស់ពួកគេ។ អ្នកកាន់សាសនាឥស្លាម គោរពសាសនាទេះ ព្រោះវាជាសាសនាដែលនាំអោយមានសុភមង្គល ទាំងក្នុងលោកិយនិងបរលោក ជាសាសនាដែលនាំឲ្យសុខសន្តិភាព ក្ដីមេត្តាករុណា និងការអធ្យាស្រ័យ។

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment