Posts

03. តើអ្នកកាន់សាសនាឥស្លាមជឿលើអ្វី?

03. តើអ្នកកាន់សាសនាឥស្លាមជឿលើអ្វី?
សំនួរចម្លើយអំពីឥស្លាម 3. តើអ្នកកាន់សាសនាឥស្លាមជឿលើអ្វី? .......... អ្នកកាន់សាសនាឥស្លាមជឿលើ ព្រះអល់ឡោះ ជាម្ចាស់តែមួយគត់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ជឿលើ ពពួកទេវតា ដែលទ្រង់បានបង្កើត ជឿលើសារហារីរបស់ទ្រង់ ដែលជាអ្នកផ្សព្វផ្សាយព្រះរាជបន្ទូលរបស់ទ្រង់ដល់មនុស្សលោក ជឿលើ ថ្ងៃកាត់សេចក្ដី ថ្ងៃដែលមនុស្សគ្រប់រូបត្រូវទទួលខុសត្រូវចំពោះសកម្មភាព និងទង្វើនានាដែលពួកគេបានសាង ជឿលើ អំណាច ដ៏ពេញរបស់ទ្រង់លើការកំណត់ជោគវាសនារបស់មនុស្ស និងជឿលើ ជីវិតបន្ទាប់ពីស្លាប់ ។ អ្នកកាន់សាសនាឥស្លាមក៏ជឿលើសារហារី ឬអ្នកនាំសារជាច្រើនរូបរបស់ព្រះអល់ឡោះ ដែលផ្ដើមឡើងដោយ ណាពី ឬសារហារី អាដាម ហើយក្នុងនោះមាន ណាពី នោហ៍ អីុព្រហីុម អីុស្មាឯល អីុស្គាក យ៉ាក់កូប យូសូហ្វ ចប ឬអៃយូប មូសា ឬមូសេ ហារ៉ូន ដាវូទ សូឡៃម៉ាន អ៊ីលយ៉ាស់ យូណូស យ៉ះយ៉ា និងអីុសា ឬយេស៊ូ សូមព្រះអល់ឡោះជាម្ចាស់ ផ្ដល់ភាពសុខសាន្តដល់ពួកគេទាំងអស់។ ប៉ុន្តែ សារចុងក្រោយរបស់ព្រះអល់ឡោះជាម្ចាស់ គឺត្រូវបានបញ្ចូនទៅឲ្យបុរសម្នាក់ឈ្មោះ មូហាំម៉ាត់ តាមរយៈទេវតាជីព្រេល ដោយបញ្ជាក់សារឡើងវិញនូវរាល់សារទាំងឡាយ និងជាការបូកសរុប នូវរាល់សារទាំងអស់ដែលទ្រង់បានបញ្ចូនពីមុនៗមក៕

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment