សារហារីមូហាំម៉ាត់(ﷺ)

សារហារីមូហាំម៉ាត់(ﷺ)
ស្ដីអំពីអ្នកនាំសារនៃព្រះអល់ឡោះ មូហាំម៉ាត់ ﷺ មូហាំម៉ាត់ ជាព្យាការី ជាអ្នកនាំសារ ជាវីរជនធ្វើសង្គ្រាម ជាឈ្មួញ ជាអ្នកនយោបាយ ជាកវីដ៏មានវោហារសាស្ត្រ ជាអ្នកផ្សះផ្សា ជាទីពឹងសម្រាប់កុមារកំព្រា ជាមេធាវី ជាអ្នករំដោះទាសករ ជាអ្នកសង្គ្រោះស្ត្រីឱ្យមានសិទ្ធិសេរីភាព ជាតុលាការកាត់ក្ដី ជាចៅហ្វាយដ៏ស្មោះត្រង់ ក្រៅពីតួនាទីក្នុងវិស័យមនុស្សជាតិដ៏ឧត្តុង្គឧត្ដម លោកជាវីរជនក្លាហានម្នាក់ផងដែរ។ ប្រវត្តិវិទូម្នាក់បានសរសេរថា ពិតណាស់ មូហាំម៉ាត់បានចាប់ផ្ដើមបំពេញបេសកម្មអំពាវនាវឲ្យមនុស្សមកកាន់សាសនាដ៏សច្ចៈនេះ (ឥស្លាម) នៅអាយុ40ឆ្នាំ ហើយបានលាចាកលោកយើងនេះនៅអាយុ63ឆ្នាំ។ ក្នុងរយៈពេលដ៏ខ្លីនេះ (ប្រហែលជា23ឆ្នាំ) សាររបស់គាត់ពុំទាន់គ្របដណ្ដប់លើឧបទ្វីបអារ៉ាប់ទាំងមូលនៅឡើយទេ។ តែរំដោះមនុស្សជាតិឲ្យរួចផុត៖ ពីការគោរពពហុទេព រូបសំណាកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយ។ ពីទំនាស់ និងសង្គ្រាមទៅរកការរួបរួម និងសាមគ្គីភាព។ ពីការផឹកស្រា អសីលធម៌ទៅរកឧត្ដមភាព និងជំនឿស៊ប់លើសាសនា។ ពីអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ទៅរកការរស់នៅដែលមានសណ្ដាប់ធ្នាប់ និងមានប្រព័ន្ធច្បាប់គ្រប់គ្រង។ ពីការស្រុតចុះដុនដាបនៃសីលធម៌សង្គម ទៅរកកម្រិតខ្ពស់បំផុតនៃសីលធម៌។ ពិតណាស់ ក្នុងប្រវត្តិសា…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment