តម្លៃស្រ្តីនៅក្នុងសាសនាអ៊ីស្លាម

តម្លៃស្រ្តីនៅក្នុងសាសនាអ៊ីស្លាម
ការណែនាំ ស្ត្រីនៅក្នុងសាសនាអ៊ីស្លាមត្រូវគេចោទប្រកាន់ថា គ្មានសិទ្ធិសេរីភាព មិនត្រូវបានអោយតម្លៃ ត្រូវបានគាបសង្កត់។ល។ តើពិតប្រាកដដែរឬទេ? តើមូស្លីមរាប់លាននាក់ក្នុងពិភពលោកកំពុងធ្វើទង្វើបែបនេះ ឬមួយជាការយល់ច្រឡំ ជាការបំភ្លើសការពិតរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន?? អស់រយៈកាលជាង ១៤០០ ឆ្នាំកន្លងមកហើយ ដែលសាសនាអ៊ីស្លាមបានផ្តល់សិទ្ធិយ៉ាងពេញលេញដល់ស្រ្តីគ្រប់រូប ខណៈពេលដែលប្រទេសលោកខាងលិច ទើបតែចាប់ផ្តើមផ្តល់សិទ្ធិដល់ស្ត្រីក្នុងកឡុងឆ្នាំ ១៩៣០។ អុលឡោះបានមានព្រះបន្ទូលនៅក្នុងគម្ពីរគួរអានថា៖  وَلَهُنَّ مِثلُ الَّذِي عَلَيهِنَّ بِالمَعرُوفِ  មានន័យថា៖ ❝ ហើយពួកនាងមានសិទ្ធិទៅលើប្តីដូចសិទ្ធិរបស់ប្តី ដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ។ ❞ (២:២២៨) មនុស្សទាំងអស់មានដើមកំណើតពីបុរសម្នាក់គឺព្យាការីអាដាំ អុលឡោះបានមានព្រះបន្ទូលថា៖  يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ  មានន័យថា៖ ❝ ឱមនុស្សលោក! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គា…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment