ប្រការដែលធ្វើឲ្យដាច់បួស និងអ្វីដែលគេអនុញ្ញាតចំពោះអ្នកបួស

ប្រការដែលធ្វើឲ្យដាច់បួស និងអ្វីដែលគេអនុញ្ញាតចំពោះអ្នកបួស
ប្រការដែលធ្វើឲ្យដាច់បួស ៖ ប្រការដែលធ្វើឲ្យដាច់បួសដែលអ៊ូឡាម៉ាកបានឯកភាពគ្នាជាឯកច្ឆន្ទ គឺ ៖ ហូប , ផឹក , រួមរ័ក , ស្រ្តីមានរដូវឬនីហ្វះ ។ قال شيخ الإسلام ابن تيمية - قدس الله روحه : وهذا نوعان منه ما يفطر بالنص والإجماع، وهو الأكل والشرب والجماع. وكذلك ثبت بالسنة واتفاق المسلمين أن دم الحيض ينافي الصوم، فلا تصوم الحائض لكن تقضي الصيام. مجموع فتاوي شيخ الإسلام ابن تيمية (25/219) ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ បានឆ្លើយថា ៖ ប្រការដែលត្រូវបានអ៊ូឡាម៉ាកឯកភាពគ្នាជាឯកច្ឆន្ទ គ្មានការខ្វែងយោបល់គ្នានោះឡើយ ដោយយោងទៅលើគួរអាន ស៊ុណ្ណះ និងអាល់អ៉ីជម៉ាក(ការឯកភាពរបស់អ៊ូឡាម៉ាក الإجماع) មាន៣ចំណុច គឺ ៖ ទី១ ៖ ការ​ហូប ទី២ ៖ ការផឹក ទី៣ ៖ ការរួមរ័ក ប្រការទាំងបីខាងលើនេះ គឺគ្មានអ៊ូឡាម៉ាកណាម្នាក់ជំទាស់នោះឡើយក្នុងការដែលធ្វើឲ្យដាច់បួស បើសិនជាបុគ្គលនោះធ្វើដោយចិត្តចង់ មិនមែនភ្លេច និងគ្មានការបង្ខិតបង្ខំ ចំណែកឯក្រៅពីនោះ គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក ។ លក្ខខណ្ឌដែលធ្វើឲ្យដាច់បួស ៖ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន (ابن عثيمين) បាននិយាយថា ៖ ការរៀបរាប់នូវចំនុចមួយចំនួនដែលនាំឲ្យមានការដាច់បួសនោះ លុះត្រាតែមាន៣លក្ខខណ្ឌដូចខាងក្រោម ៖ …

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment