សំណួរចម្លើយអំពី គោលជំនឿ | Islamic Question and Answer about faith
សំនួរទី១ ៖ តើយើងយកគោលជំនឿរបស់យើងមកពីណា ? ចំលើយ ៖ យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។ សំនួរទី២ ៖ តើអល់ឡោះនៅឯណា ? ចំលើយ ៖ នៅលើមេឃ នៅលើបល្ល័ង្ក(អារ៉ស្ហ) ។ សំនួរទី៣ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជក់ថា អល់ឡោះនៅលើបល្ល័ង្ក(អារ៉ស្ហ)នោះ ? ចំលើយ ៖ អល់ឡោះបានមានព្រះបន្ទូលនៅក្នុងជំពូក តហា ឃ្លាទី៥ ថា ៖ (ﺍﻟﺮﺣﻤﻦ ﻋﻠﻰ ﺍﻟﻌﺮﺵ ﺍﺳﺘﻮى) ❝ ម្ចាស់មហាសប្បុរសបាននៅលើបល្ល័ង្ក(អារ៉ស្ហ) ។ ❞ សំនួរទី៤ ៖ តើពាក្យថា "អ៊ីស្តាវ៉ា" មានន័យដូចម្តេច ? ចំលើយ ៖ មានន័យថា បានឡើងលើ បាននៅលើ ។ សំនួរទី៥ ៖ តើអល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីអ្វី ? ចំលើយ ៖ គឺដើម្បីតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ដោយគ្មានការបង្កើតដៃគូ(ស្ហីរិក)នឹងទ្រង់ឡើយ ។ សំនួរទី៦ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីតែគោរពសក្ការៈចំពោះទ្រង់ ? ចំលើយ ៖ អល់ឡោះបានមានព្រះបន្ទូលថា ៖ ❝ យើងមិនបានបង្កើតជិន និងមនុស្សលោកដើម្បីអ្វីក្រៅពីដើម្បីអោយពួកគេគោរពសក្ការៈមកចំពោះយើងឡើយ) ។ ❞ សំនួរទី៧ ៖ តើពាក្យថា "យ៉ាក់ប៊ូឌូន" មានន័យដូចម្តេច ? ចំលើយ ៖ មានន័យថា គឺពួកគេត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយព្រះអង្គគត់ ។ សំនួរទី៨ ៖ តើពាក…